អភិបាលខេត្ត កំពង់ធំចុះត្រួតពិនិត្យស្ថានភាព ផ្លូវ១ខ្សែក្នុងក្រុងស្ទឹងសែន ដែលនឹងត្រូវស្ថាបនាជាផ្លូវបេតុង

(កំពង់ធំ)៖ឯកឧត្តម ងួន   រតនៈ អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យស្ថានភាពផ្លូវ១ខ្សែក្នុងក្រុងស្ទឹងសែន គ្រោងស្ថាបនា ជាផ្លូវបេតុងក្នុងពេលឆាប់ៗខាងមុខនេះ   ។ ឯកឧត្តម ងួន   រតនៈ មានប្រសាសន៍ថាដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋដោយសារតែកន្លងមកផ្លូវ១ខ្សែនេះមានទំហំតូចជាពិសេសពេលរដូវវស្សាមានភ្លៀងធ្លាក់បង្កអោយមានការលំបាកផ្លូវមានសភាព រអិលនិងមិនមានសុវត្ថិភាពក្នុងការចរាចរណ៍ឆ្លងកាត់ផង។  ឯកឧត្តមបន្តថាផ្លូវមួយខ្សែនេះនឹងក្លាយទៅជាសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់នៅពេលដែលស្ថាបនារួចរាល់   ព្រោះនឹងជួយសម្រួលដល់ការធ្វើដំណើរចរាចរណ៍ទៅមកលើកកម្ពស់សេដ្ឋកិច្ចកាត់បន្ថយការកើតមានគ្រោះថ្នាក់   ធានាបាននៅសុវត្ថិភាពក្នុងការធ្វើដំណើរ

Read more