ផ្លែត្រប់ និង​បន្លែ​ផ្សេង​ទៀត​នៅ​ប៉ៃលិន ​ធ្លាក់​ថ្លៃ​ខ្លាំង កសិករ​ត្អូញ​ថា ​លំបាក​ខណៈ​ទំនិញ​ផ្សេង​ៗ​ឡើង​ខ្លាំង

ខេត្ត​ប៉ៃលិន ៖ ប្រជា​កសិករ​ខេត្ត​ប៉ៃលិន ដែល​ជា​ដាំ​ត្រប់ និយាយ​មិន​ចេញ​ដោយសារ​តែ​ត្រប់​គ្រប់ប្រភេទ​នៅ​ឆ្នាំ​នេះ​ធ្លាក់​ថ្លៃ​ខ្លាំង ​។ ចំណែក​ទំនិញ​លើ​ទីផ្សារ​ឡើងថ្លៃ​គ្រប់មុខ ពិសេស​ប្រេងសាំង ជី​កសិកម្ម ម្ហូបអាហារ ដែល​ជា​តម្រូវការ​ប្រចាំ​ថ្ងៃ​ ។ កសិករ​ម្នាក់​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ត្អូញ​ប្រាប់​អ្នក​សារព័ត៌មានទាំង​ទឹកមុខ​ក្រៀមក្រំ អារម្មណ៍​មិន​ជាប់​នឹង​ខ្លួន​ថា គាត់​គ្មាន​ទឹកចិត្ត​ក្នុង​ការ​ដាំ​ដុះ​ទៀត​ទេ ព្រោះ​ការ​ខិតខំ​ប្រឹងប្រែង​ដាំ​បន្លែ បែរជាដល់​ពេល​ប្រមូល​ផល តម្លៃ​ទីផ្សារ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ទៅ​វិញ​បែប​នេះ

Read more