លោកជំទាវ ជា សិរី បានណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវចេះថែរក្សាសុខភាពភ្នែក ត្រចៀក ដើម្បី សុខុមាលភាពផ្ទាល់ខ្លួន គ្រួសារ និងសង្គមជាតិ

(កំពង់ធំ)÷ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៣ លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានដឹកនាំក្រុមយុវជនស្ម័គ្រចិត្តរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពី មូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) មូលនិធិរក្សាកុមារ និងអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា (HOPE Cambodia) មកពិនិត្យនិងព្យាបាល

Read more

ពិធីសម្ភោធដាក់ឱ្យប្រប្រាស់ផ្លូវក្រាលគ្រួសក្រហម០១ខ្សែប្រវែង២.៤០០ម៉ែត្រ និងស្ពានប្រវែង០៦ម៉ែត្រ សាងសងរួចជាស្ថាពរ ស្ថិតនៅភូមិទំនប់ ឃុំស្រើង កសាងដោយក្រុមហ៊ុន CP

(កំពង់ធំ)÷ ពិធីសំណេះសំណាលរបស់លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានឱ្យដឹងថា ដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋក្នុងភូមិ និងបានឆ្លើយតបតាមសំណូមពររបស់ពួកគាត់ផង បានឯកភាពគ្នាបានសម្រេចធ្វើផ្លូវថ្មី១ខ្សែប្រវែង២.៤០០ម៉ែត្រ និងស្ពានប្រវែង០៦ម៉ែត្រ ស្ថិតនៅភូមិទំនប់ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលកសាងដោយក្រុមហ៊ុនស៊ីភី និងសម្ពោធដាក់ឲ្យប្រើប្រាស់ចាប់ពីពេលនេះតទៅទុកជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ក្នុងការធ្វើដំណើរចេញ-ចូលប្រកបរបរកសិកម្ម ដឹកកសិផលគ្រប់ប្រភេទ ពិសេសជួយសម្រួលដល់ការធ្វើដំណើរ របស់សិស្សសាលាមករៀន

Read more

នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំលោក ជិន ស៊ីថា ដឹកនាំកងកម្លាំងចម្រុះដាំកូនឈើលិចទឹកចំនួន៤.៥០០ ដើម នៅឃុំចំណាយក្រោម

(កំពង់ធំ)÷កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២៣ លោក ជិន សុីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងសហការី បានសហការជាមួយរដ្ឋបាលស្រុកស្ទោង បានដឹកនាំកម្លាំងចម្រុះ ចុះដាំកូនឈើព្រៃលិចទឹកជំនួន៤.៥០០ ដើម នៅចំណុចប៉ានស្រាត ស្ថិតនៅក្នុងភូមិសាស្ត្រភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។  

Read more

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៅក្នុងខេត្តកំពង់ធំ

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉ូយ៉ាល់កំពង់ធំ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តិការ វ.ស.ស. នៅក្នុងខេត្តកំពង់ធំ ដោយមានការចូលរួមពីតំណាងទីចាត់ការអន្តរវិស័យនៃរដ្ឋបាលខេត្ត និងតំណាងអង្គការសង្គមស៊ីវិលជាច្រើន។ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល

Read more

អភិបាលខេត្ត កំពង់ធំចុះត្រួតពិនិត្យស្ថានភាព ផ្លូវ១ខ្សែក្នុងក្រុងស្ទឹងសែន ដែលនឹងត្រូវស្ថាបនាជាផ្លូវបេតុង

(កំពង់ធំ)៖ឯកឧត្តម ងួន   រតនៈ អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យស្ថានភាពផ្លូវ១ខ្សែក្នុងក្រុងស្ទឹងសែន គ្រោងស្ថាបនា ជាផ្លូវបេតុងក្នុងពេលឆាប់ៗខាងមុខនេះ   ។ ឯកឧត្តម ងួន   រតនៈ មានប្រសាសន៍ថាដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋដោយសារតែកន្លងមកផ្លូវ១ខ្សែនេះមានទំហំតូចជាពិសេសពេលរដូវវស្សាមានភ្លៀងធ្លាក់បង្កអោយមានការលំបាកផ្លូវមានសភាព រអិលនិងមិនមានសុវត្ថិភាពក្នុងការចរាចរណ៍ឆ្លងកាត់ផង។  ឯកឧត្តមបន្តថាផ្លូវមួយខ្សែនេះនឹងក្លាយទៅជាសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់នៅពេលដែលស្ថាបនារួចរាល់   ព្រោះនឹងជួយសម្រួលដល់ការធ្វើដំណើរចរាចរណ៍ទៅមកលើកកម្ពស់សេដ្ឋកិច្ចកាត់បន្ថយការកើតមានគ្រោះថ្នាក់   ធានាបាននៅសុវត្ថិភាពក្នុងការធ្វើដំណើរ

Read more