កីឡាការិនី ប៊ូ សំណាង កំពុងល្បីល្បាញខ្លាំង ក្នុងប្រទេសថៃ និងវៀតណាម តាមរយៈការតស៊ូប្តូរផ្តាច់
ទោះបីរត់ដល់ទីមុនក៏ដោយ កីឡាការនី ប៊ូ សំណាង BOU SAMNANG មិនព្រមបោះបង់ចោល ខំប្រឹងតស៊ូពុះពាររហូតធ្លាក់ភ្លៀង និងខ្យល់ក៏ដោយ នាងនៅតែមិនបោះបង់ចោល ក្នុងការប្រកួត រត់ប្រណាំង 5000ម៉ែត្រ វគ្គដណ្តើមមេដាយមាសក្រោមភ្លៀងខ្លាំងរងារ មនុស្សម្នាស្រែកគាំទ្រលើកទឹកចិត្ត ដោយឃេីញពីការតស៊ូប្តូរផ្តាច់របស់ប្អូនស្រី បានយកបេះដូងពីពួកយេីង ធ្វើអោយពួកស្គាល់ពីការតស៊ូរបស់នារីខ្មែរ ដណ្តើមមេដាយមាសដូចគ្នា តែស្ថានភាពមិនដូចគ្នាទេ តែយ៉ាងក៏អរគុណខ្លាំងណាស់ ក៏សូមជូនពរប្អូនស្រីសុខភាពល្អ និងប្រឹងប្រែងបន្ថែមទៀតលើកស្ទួយវិស័យកីឡាប្រទេសយើង។
គួរបញ្ជាក់ផងដែរថា កីឡាការនី ប៊ូ សំណាង បានធ្វើឲ្យល្បីកក្រើកខ្លាំងនៅលើសារព័ត៍មានធំៗនៅក្នុងប្រទេសថៃ និងប្រទេសវៀតណាម ដោយការសែតធំៗទាំងនោះ ចុះផ្សាយពីការតស៊ូ របស់ នាង ហើយពួកគេបានស្ងើចសរសើរ និងកោតស្ងប់ស្ងែងខ្លាំងមែនទែន ចំពោះការលះបង់ របស់ក្មេងស្រី ម្នាក់នេះដើម្បីមុខមាត់ ប្រទេសជាតិរបស់គេ៕ សូមទស្សនាវីដេអូខាងក្រោម៖