ផ្លែត្រប់ និង​បន្លែ​ផ្សេង​ទៀត​នៅ​ប៉ៃលិន ​ធ្លាក់​ថ្លៃ​ខ្លាំង កសិករ​ត្អូញ​ថា ​លំបាក​ខណៈ​ទំនិញ​ផ្សេង​ៗ​ឡើង​ខ្លាំង

ខេត្ត​ប៉ៃលិន ៖ ប្រជា​កសិករ​ខេត្ត​ប៉ៃលិន ដែល​ជា​ដាំ​ត្រប់ និយាយ​មិន​ចេញ​ដោយសារ​តែ​ត្រប់​គ្រប់ប្រភេទ​នៅ​ឆ្នាំ​នេះ​ធ្លាក់​ថ្លៃ​ខ្លាំង ​។ ចំណែក​ទំនិញ​លើ​ទីផ្សារ​ឡើងថ្លៃ​គ្រប់មុខ ពិសេស​ប្រេងសាំង ជី​កសិកម្ម ម្ហូបអាហារ ដែល​ជា​តម្រូវការ​ប្រចាំ​ថ្ងៃ​ ។

Picture

កសិករ​ម្នាក់​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ត្អូញ​ប្រាប់​អ្នក​សារព័ត៌មានទាំង​ទឹកមុខ​ក្រៀមក្រំ អារម្មណ៍​មិន​ជាប់​នឹង​ខ្លួន​ថា គាត់​គ្មាន​ទឹកចិត្ត​ក្នុង​ការ​ដាំ​ដុះ​ទៀត​ទេ ព្រោះ​ការ​ខិតខំ​ប្រឹងប្រែង​ដាំ​បន្លែ បែរជាដល់​ពេល​ប្រមូល​ផល តម្លៃ​ទីផ្សារ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ទៅ​វិញ​បែប​នេះ ​។ ចំណែក​តម្លៃ​ទំនិញ​លក់​នៅ​ទីផ្សារ ដូច​ជា​ប្រេងសាំង​ហក់​ឡើង​ខ្ពស់កប់ពពក ​។

Picture

កសិករ​ឈ្មោះ ចេ​ត ឡាយ អាយុប្រមាណ ​៥០ ​ឆ្នាំ ពោល​ក្នុង​សម្តី​មួយ​ៗ​ថា លោក​បាន​ដាំ​ត្រប់ស្រួយ ដោយ​មានការ​លំបាក​ខ្លាំង​ត្រូវ​ផ្សាំ​កូន ហើយក្រោយ​ពេល​ដាំ​ក៏​ជួបនឹង​បញ្ហា​ស្លឹក​ស្វិត មាន​សត្វល្អិត បំផ្លាញ​ទៀត​នោះ​ធ្វើ​ឱ្យលោក​បង្ខំចិត្ត​ទិញ​ថ្នាំ​កម្ចាត់​សត្វល្អិត​ក្នុង​តម្លៃ​ខ្ពស់​មក​ថែទាំ​បន្លែ លុះដល់​បាន​ផលលក់​បែរជា​ថោក រក​មិនឃើញ​ដើមទុន​ដែល​បាន​ចំណាយ​នោះ​ឡើយ​ ។

Picture

តាម​កសិករ​ខាងលើ ត្រប់​ស្រួយ ​១​ គីឡូក្រាម ឈ្មួញ​ទិញ​ក្នុង​តម្លៃ​តែ ​៣០០ ​រៀល រីឯ​ត្រប់ស្រួយ​ពណ៌​ស ឈ្មួញ​ទិញ​ក្នុង​តម្លៃ​ពី ៤០០ ​ទៅ​ ៥០០ ​រៀលក្នុងមួយគីឡូក្រាម ​។ តម្លៃ​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ឃើញ​ថា តម្លៃ​ទីផ្សារ​ត្រប់​មានការ​ធ្លាក់​ចុះ​ខ្លាំង ។

Picture

ក្រៅពី​ការ​ចំណាយ​ថ្លៃ​ជី ថ្លៃ​ពូជ តម្លៃ​ជួល​កម្មករ​ប្រមូល​ផល​ក៍មាន​តម្លៃ​ខ្ពស់​ដែរ គឺ​ក​ម្លាំ​ងពលកម្ម​គិត​ជា​គីឡូក្រាម ។ ​ក្នុងការ​ប្រមូល​ផល ១​ គីឡូក្រាម​តម្លៃ​ពលកម្មគេ​យក ២០០ ​រៀល ដូច្នេះបើ​ត្រប់​លក់​បាន​តម្លៃ​ត្រប ​៣០០ ​រៀល ដក​ថ្លៃ​ពលកម្ម​ទៀតនៅ​សល់ ​១ ​គីឡូក្រាម ១០០ ​រៀល​ប៉ុណ្ណោះ​ ។

Picture

លោក ​ចេ​ត ឡាយ ទទូច​សុំ​ឱ្យ​ខាង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ខេត្ត​ប៉ៃលិន និង​មន្ទីរ​ពាណិជ្ជកម្ម ជួយ​រក​ទីផ្សារ​លក់​កសិផល​ដល់​ប្រជាពលរដ្ឋ​ផង ។​ តាម​កសិករថា ​អ្នក​ប៉ៃលិន បាន​ទទួល​រង​ការ​លំបាក​ច្រើន​មុខ នៅ​ឆ្នាំ​នេះ​ស្វាយ ក៍​ធ្លាក់​ថ្លៃ ឯ​បន្លែ​ស្ពៃ ត្រ​កូន ត្រសក់ ត្រប់​វិញ សុ​ទ្ឋ​តែ​ធ្លាក់​ថ្លៃ​ទាំងអស់​ ៕

khdtv

Web Development and management.