ការប្រគំតន្ត្រី Born Pink នៅជប៉ុនថ្ងៃស្អែក នឹងគ្មានវត្តមាន Jisoo ទេ

ការប្រគំតន្ត្រី Born Pink របស់ក្រុមចម្រៀងកូរ៉េ Blackpink នៅទីក្រុងអូសាកា ប្រទេសជប៉ុន នាថ្ងៃទី៣-៤ ខែមិថុនា ឆ្នាំ២០២៣ នឹងគ្មានវត្តមានរបស់សមាជិក Jisoo ចូលរួមសម្ដែងនោះទេ ដោយសារសមាជិករូបនេះប្រកាសវិជ្ជមានជំងឺកូវីដ-១៩ ។

កាលពីថ្ងៃ១ ខែមិនថុនា កន្លងទៅនេះ ទីភ្នាក់ងារផលិតកម្ម YG Entertainment បានប្រកាសថា Jisoo សមាជិកក្រុម BLACKPINK បានឆ្លងជំងឺកូវីដ-១៩ ហើយនឹងមិនអាចចូលរួមការប្រគំតន្ត្រីនៅទីក្រុង Osaka បានទេ។ ចំពោះ Born Pink ដែលត្រូវមកដល់នៅថ្ងៃស្អែក នឹងមានសមាជិកតែ ៣នាក់ប៉ុណ្ណោះគឺ Jennie, Lisa និង Rose ។

ក្នុងនោះផលិតកម្ម YG បានបញ្ជាក់ទៅកាន់ Blinks ថា Jisoo ត្រូវបានបញ្ជាក់ថាមានផ្ទុកជំងឺ COVID-19 កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីត្រឡប់ពីថៃវិញ។ ដំបូង Jisoo បានធ្វើតេស្តដោយខ្លួនឯងនៅថ្ងៃទី៣០ ខែឧសភា បន្ទាប់ពីបង្ហាញរោគសញ្ញាមួយចំនួន។ ភ្លាមៗការធ្វើតេស្តគឺអវិជ្ជមាន ប៉ុន្តែទីបំផុតនាងបានបញ្ជាក់តេស្តវិជ្ជមាន កាលពីម្សិលមិញនេះ។ ដោយគិតគូរពីសុខភាពរបស់ Jisoo និងសុវត្ថិភាពដល់សហការីដទៃទៀត ដូច្នេះការប្រគំតន្ត្រី Born Pink មានតែសមាជិក ៣នាក់ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា

 

khdtv

Web Development and management.