បញ្ហាភូមិសាស្ត្រនយោបាយក្លាយជាប្រធានបទក្ដៅគគុ.កសម្រាប់ពិភពលោក

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ថា បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ក្លាយជា​ប្រធានបទ​ក្ដៅ​គគុក​សម្រាប់​ពិភពលោក ក្នុង​នោះ​តំបន់​អាស៊ី​កំពុង​ជា​គោលដៅ​ប្រឈម​ដ៏​គ្រោះថ្នាក់ តួយ៉ាង​សម្ព័ន្ធ​យោធា​ណា​តូ ដែល​ធ្លាប់តែ​នៅ​តំបន់​អឺរ៉ុប ឥឡូវ​ហាក់ដូចជា ឆ្ពោះ​មក​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ក្រោម​រូបភាព​ផ្សេង​ៗ ដែល​ជា​កង្វល់​របស់​អាស៊ាន​ទាំងមូល ។

Picture

ការ​ថ្លែង​បែប​នេះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នា​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៣ ។

សម្ដេច​តេ​ជោ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ក្លាយជា​ប្រធានបទ​ក្ដៅ​គគុក​សម្រាប់​ពិភពលោក វា​មិនមែន​សម្រាប់​តែ​រវាង​រុ​ស្ស៉ី និង​អ៊ុយ​ក្រែ​ន​ទេ តែ​ឥឡូវនេះ​តំបន់​អាស៊ី​កំពុង​ជា​គោលដៅ​នៃ​បញ្ហា​ប្រឈម​ដ៏​គ្រោះថ្នាក់​» ។​សម្ដេច​តេ​ជោ បាន​បន្ត​ថា មក​ទល់​ពេល​នេះ​ប្រទេស​មួយ​ចំនួន​បាន​ប្រកាស​បញ្ជូន​នាវា​ចូល​មក​កាន់តែ​កៀក​ភូមិសាស្ត្រ​អាស៊ី​អាគ្នេយ៍ ហើយ​តម្រង់​ឆ្ពោះទៅ​រក​សមុទ្រ​ចិន​ខាងត្បូង ។

Picture

បន្ថែម​លើស​នោះ សម្ព័ន្ធភាព​ខ្នាត​តូច​ដែល​ប្រើប្រាស់​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ ដែល​មាន​សហរដ្ឋអាមេរិក​ចក្រភព​អង់គ្លេស និង​អូស្ត្រាលី ក៏​កំពុង​ក្លាយទៅជា​កង្វល់​របស់​អាស៊ាន និង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ ។ សម្ដេច​តេ​ជោ បញ្ជាក់​ថា អាស៊ាន​មាន​ចំណុច​ពិសេស​របស់​ខ្លួន គឺជា​តំបន់​គ្មាន​អា​វុ​.​ធ​នុយក្លេអ៊ែរ ហើយ​ប្រឆាំង​នឹង​ការ​រីកសាយ​អា​វុ​.​ធ​នុយក្លេអ៊ែរ ។ ប៉ុន្តែ​ប្រសិនជា​មិន​មាន​ហានិភ័យ​អ្វី​ទេ ក៏​វា​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ការ​រត់ប្រណាំង​ស​ព្វា​វុ​.​ធ​ដ៏​មាន​គ្រោះថ្នាក់ ។

Picture

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ណា​តូ ធ្លាប់តែ​នៅ​ទិស​ខាងលិច ឥឡូវ​ហាក់ដូចជា ឆ្ពោះ​មក​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ក្រោម​រូបភាព​ផ្សេង​ៗ​ដែល​ជា​កង្វល់​របស់​យើង (​អាស៊ាន​)» ។

សម្ដេច​តេ​ជោ យល់​ថា ប្រសិនជា​បន្ត​ស្ថានភាព​នេះ​តទៅ​ទៀត ពិភពលោក​កាន់តែ​ប្រឈម​នឹង​គ្រោះថ្នាក់​កាន់តែ​ធំ ក៏​ប៉ុន្តែ​កម្ពុជា​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា ពិភពលោក​នឹង​ស្វែងរក​ភាព​ស្រុះស្រួល​គ្នា​មួយ ដើម្បី​គ្រប់គ្រង​ទំនាក់ទំនង​ដោយ​សន្តិវិធី ជា​ពិសេស​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​សម្រួល​ស្ថានការណ៍​ឱ្យ​ធូរស្រាល​ឡើង​វិញ ៕