នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំលោក ជិន ស៊ីថា ដឹកនាំកងកម្លាំងចម្រុះដាំកូនឈើលិចទឹកចំនួន៤.៥០០ ដើម នៅឃុំចំណាយក្រោម

(កំពង់ធំ)÷កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២៣ លោក ជិន សុីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងសហការី បានសហការជាមួយរដ្ឋបាលស្រុកស្ទោង បានដឹកនាំកម្លាំងចម្រុះ ចុះដាំកូនឈើព្រៃលិចទឹកជំនួន៤.៥០០ ដើម នៅចំណុចប៉ានស្រាត ស្ថិតនៅក្នុងភូមិសាស្ត្រភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។

 

ក្នុងឱកាសនោះដែរលោក ជិន ស៊ីថា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមបន្តជួយដាំដើមឈើលិចទឹកនិងជួយថែរក្សាកូនឈើដែលបានដាំនៅក្នុងថ្ងៃនេះឲ្យបានល្អ ដើម្បីជាគម្របធម្មជាតិ និងជាសំបុកសម្រាប់ត្រីពងផងដែរ ។ លោក ជិន ស៊ីថា ក៏បានអំពាវនារបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជានេសាទសូមជួយថែរក្សា និងអភិរក្សព្រៃលិចទឹក កុំកាប់ឆ្ការរូបរាងទន្ទ្រានយកធ្វើជាកម្មសិទ្ធិឬអាជីវកម្ម និងកុំនេសាទខុសច្បាប់នៅក្នុងរដូវកាលបិទនេសាទ ដែលជាឱកាសសម្រាប់ត្រីពង និងបង្កកំណើត។

លើសពីនេះលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ក៏បានលើកទឹកចិត្ត និងជំរុញដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធគ្រប់សាប័ន សូមបន្តជួយតាមដានការពារ និងវែកមុខជនល្មើសដែលតែងតែលួចកាប់បំផ្លាញ និងរានទន្ទ្រានព្រៃលិចទឹកដែលជាការបំភ្លេចបំផ្លាញធនធានធម្មជាតិ ពិសេសជម្រកមច្ឆជាតិដើម្បីផ្ដន្ទាទោសតាមច្បាប់។

សូមបញ្ជាក់ផងដែរថា ការដាំកូនឈើព្រៃលិចទឹកក្នុងឱកាសនេះបានចំនួន៤.៥០០ដើម លើផ្ទៃដីទំហំ៥២ហិវតា បោះបង្គោលព្រុំ(បង្គោលថ្ម) ចំនួន១០ដើម ដាក់ស្លាកសញ្ញាហាមកាប់ព្រៃលិចទឹក និងតំបន់ដាំព្រៃលិចទឹកចូលរួមការពារទាំងអស់គ្នាចំនួន១១ស្លាក តូច១០ស្លាក ធំ១ ស្លាកផងដែរ។